លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង កងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធ Videos Conference

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំ លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង ប្រធានមន្ទីរ ប្រធានអង្គភាព នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូប អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំង កងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធ Videos Conference ក្រោមអធិបតីភាពលោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារគោលនយោបាយ និងយេនឌ័រ ។
នៅសាលប្រជុំអគារធិការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

Leave a Reply

Your email address will not be published. Required fields are marked *