ប្រជាពលរដ្ឋមានការភ័យខ្លាចខណ:ក្រុមហ៊ុនរុករករ៉ែរបស់ចិនមួយបានកំពុងបង្កហានិភ័យជាផលប៉ះពាល់ពួកគាត់ ដែលមានទីតាំងនៅឃុំល្បើកស្រុកឈូក ខេត្តកំពត!

( ខេត្តកំពត) ÷ក្រុមហ៊ុន រោងចក្ររុករករ៉ែរបស់ចិនមួយកន្លែងដែលគ្មានឃើញផ្លាកយីហោមានទីតាំងស្ថិតភូមិត្រពាំងគគី ឃុំល្បើក ស្រុកឈូកខេត្តកំពត បានកំពុងបង្ករជាហានិភ័យផលប៊ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ ។

ប្រជាពលរដ្ឋមានក្តីទុក្ខលំបាក ក្រោយពីមានការរុករករ៉ែរបស់ក្រុមហ៊ុនចិននៅក្បែរៗលំនៅដ្ឋានរបស់ពួកគាត់ ដោយសារមានសំលេងរំខានខ្លាំងៗ មួយវិញទៀតផលប៉ះពាល់ដោយសាររណ្ដៅជីកធំៗមានលក្ខណ:ជ្រៅៗ ពុំបានធ្វើរបងបិទបាំងការពារ សុវត្ថិភាព អាចនឹងធ្វើឲ្យងាយរងគ្រោះដល់ជីវិតសត្វពាហន: មនុស្ស ជាពិសេសកូនៗ ក្មេងតូចៗអាចធ្លាក់ចូលឬបង្ករឱ្យមានគ្រោះថ្នាក់ផ្សេងៗ ជាដើម …។

បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ទទួលរងផលប៉ះពាល់ បានលក់ដីទៅឱ្យក្រុមហ៊ុន ចាកចេញពីទីនោះស្ទើជិតអស់ហើយ ហាក់បានត្រូវបានរងនូវសំពាធផ្សេងៗពីខាងក្រុមហ៊ុន នឹងផលប៉ះពាល់ខាងលើ ។
សូមបញ្ជាក់ផងដែរថា ជុំវិញបញ្ហារនេះ កាលពីអំឡុងឆ្នាំ ២០២៥កន្លងទៅ ខាងក្រុមហ៊ុន ក៍ឆ្លាប់បានបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូលក្នុងភូមិបាននោះទេ ទើបប្រជាពលរដ្ឋ បាននាំគ្នាតវ៉ារហូតដល់មានដំណោះស្រាយ បើកផ្លូវឡើងវិញផងដែរ ។

ប្រភពប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានយើងថា ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ដែលលើកគ្នាត៍វ៉ាកាលបិទផ្លូវកន្លងមក មកដល់នៅពេលនេះ គឺនាំគ្នា លក់ដីទៅឱ្យក្រុមហ៊ុនចិនស្ទើជិតអស់ហើយ ដោយជួបប្រទះបញ្ហារផ្សេងព្រមទាំងគ្មានជម្រើសនោះទេ ។

ប្រភពដដែលបន្ថែមថា ចុះមិនឱ្យលក់ធ្វើមិចបើ ពួកគេបានបន្ទុះ គ្រាប់ជាសម្លេងរំខានខ្លាំងៗសឹងរាល់ថ្ងៃនោះ ថាតើប្រជាពលរដ្ឋដែលហានរស់ក្នុងតំបន់នោះមានការលំបាកបែបណាទៅ។ បើដូចក្នុងស្ថានភាពរូបភាពជាក់ស្តែងឃើញពេលនេះប្រជាពលរដ្ឋក្នុងភូមិធ្លាប់តែរស់នៅអ៊ូរអរ តែលូវបានលក់ដីចាកចេញពីភូមិទៅរស់នៅ កន្លែងផ្សេងស្ទើជិតអស់ហើយ ។

ជុំវិញហេតុការណ៍នេះនៅព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦នេះ អង្គភាពយើងបានធ្វើការទំនាក់ទំនងទៅលោក សៅ មឿន អភិបាលនៃគណ:អភិបាលស្រុកឈូកដើម្បីពន្យល់បកស្រាយតែលោកបានប្រាប់អង្គភាពសារព័ត៌មានយើងថាគាត់កំពុងរវល់ប្រជុំមានអ្វីសូមមកទំនាក់ទំនងនៅខាងរដ្ឋបាលស្រុកចុះ បន្ទាប់មក អង្គភាពយើងបានទំនាក់ទំនងទៅលោកនាយករដ្ឋបាលស្រុក លោកបានបញ្ជាក់យ៉ាងខ្លីដែរថាលោកកំពុងរវល់ប្រជុំមានការអ្វីសូមមកជួបផ្ទាល់នៅសាលាស្រុកចុះ។

ចំណែកខាងមន្ទីររ៉ែ នឹងថាមពលខេត្តកំពតវិញអង្គភាពយើងក៍មិនទាន់បានការបំភ្លឺនៅឡើយដែរគិតត្រឹមម៉ោងផ្សាយនេះ ទាក់ទិនអំពីច្បាប់ទម្លាប់និងការអនុវត្តនិតិវិធីរបស់ក្រុមហ៊ុន។

ទោះបីជាបែបណាក្តីបញ្ហារប្រឈមខាងលើ អង្គភាពយើងសូមគោរពជម្រាបផ្សព្វផ្សាយស្នើជូនដល់ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត ព្រមទាំងឯកឧត្ដម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមលោកមេត្តាចាត់កម្លាំងចុះត្រួតពិនិត្យ ព្រមទាំងជួយអន្តរាគមន៍ នឹងគួរមានវិធានការដោះស្រាយ អំពីសកម្មភាពរបស់ក្រុមហ៊ុនរុករករ៉ែរបស់ចិនខាងលើដែលហាក់មិនបានគោរពច្បាប់ត្រឹមត្រូវ បានកំពុងធ្វើសកម្មភាពឱ្យប៉ះពាល់ ការភ័យខ្លាច នឹងបានបង្ករហានិភ័យនូវគ្រោះថ្នាក់ ផ្សេងៗជាយថាហេតុ ដល់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរក្នុងបរិវេណជុំវិញតំបន់នោះ ។

អង្គភាពយើងនិងរង់ចាំការបំភ្លឺបកស្រាយបន្ថែមទៀត គ្រប់ភាគីអង្គភាពពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការស្តីពីរបបសារព័ត៌មាន ៕

Leave a Reply

Your email address will not be published. Required fields are marked *