លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ…

កំពង់ស្ពឺ៖ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​

លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ ក្រោម​ស្មារតី​មនុស្ស​ធ​ម៏​ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមគ្រួសារ កាលពីវេលាម៉ោង១៥.០០នាទីរសៀល នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦​​​ បានអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថនិងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត​កំពង់ស្ពឺ​ ព្រមទាំងចូលរួមដោយស្ម័គ្រចិត្តពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ​​ ចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ នាយទាហាន មន្ទីរកសាងកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលខណះពេលនេះកំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់ ស្ថិតនៅបណ្តោយផ្លូវលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ខណៈ​នាពេលនោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​​​ រួមនិងក្រុមការងារអមតំណើរបានបន្តសំណេះសំណាល អបអរសាទរ​ចំពោះ​ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​​​ និងភរិយា​ ព្រមទាំងក្រុមគ្រួសារ​ ដែលទទួលបាននូវសមាជិកគ្រួសារថ្មី និងសូមជូនពរម្តាយនិងកូនមានសុខភាពល្អបរិបូរណ៍ ឆ្លាតវៃ និងនាំមកនូវសំណាង ស្នាមញញឹម ព្រមទាំងសុភមង្គលពេញផ្ទះដល់គ្រួសារផងដែរ ជាពិសេសជាទឹកចិត្តដ៏ថ្លៃថ្លា របស់​លោក​ឧត្តមសេនីយ៍ត្រី​​ បាន​ឧបត្ថម្ភ​ជាថវិការ​ចំនួន​ ៤០០,០០០រៀល(សែសិបមុឺនរៀល) ព្រមទាំង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួនទៀតរួមមាន៖អង្ក ១បាវ(៥០Kg),មី២កេស,ទឹកសុទ្ធ ២កេស​​ និងភេសជ្ជៈ ២កេស​ ដែលសរុបជាថវិការចំនួន ៧១០,០០០រៀលថែមទៀតផង។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​​​​​ មេបញ្ជាការ​ ក៏បាន​បន្តពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​និង​ចូលរួម​អបអរសាទរ​ពីសំណាក់​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​​​ សៅ​ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​​​​ខេមរ​ភូមិន្ទ​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស ​ចំពោះ​លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​​​ និងភរិយា​ ព្រមទាំងក្រុមគ្រួសារ​ ថែមទៀតផងដែរ។

លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​​​ និងលោកស្រី​​ តិច ស្រីភ័ស្ត ត្រូវជាភរិយានិងក្រុមគ្រួសារ បានសម្តែងនូវអារម្មណ៍​សប្បាយ​រីករាយ​ឥតឧបមា​​​ និងថ្លែងបានអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​វត្តមាន​សួរសុខទុក្ខ​ដោយផ្ទាល់របស់ លោក​ឧត្តម​សេនីយ៍​ត្រី​​​ ​ម៉េ​ង​​​ ស្រ៊ុន​​​ នា​ពេលនេះ​ ព្រមទាំងបាន​បរិច្ចាគ​ថវិកាផ្ទាល់​​​ខ្លួន​និង​ឧបត្ថម្ភ​ជា​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​ដល់គ្រួសាររបស់លោកផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *