កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ…

ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនាពេលកន្លងមក

ជាក់ស្តែង​​ កាលពីវេលាម៉ោង០៨:២២នាទីព្រឹក​ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនបានជនសង្ស័យជាស្ត្រី០២ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យមានឈ្មោះ ប៊ី​ន ស្រីលាភ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​​ និងឈ្មោះ សោម​ រក្សា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រោមវិធានជំនាញរបស់អាវុធហត្ថ លុះដល់វេលាម៉ោង១១:២១នាទីព្រឹក​ (នាថ្ងៃ.ខែ.ឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបន្តស្រាវជ្រាវ​ កំណត់មុខសញ្ញា ដល់ផ្ទះឈ្មោះ តូច​ តារា ស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រួច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់បន្ថែមទៀត។ដោយជនសង្ស័យ​រួមមាន​ឈ្មោះ ប៊ុន គីមហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ,ឈ្មោះ ហួ គីមម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​​​​ និងឈ្មោះ តូច តារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ​ មុខរបរមិនពិប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដោយចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសាធាតុញៀន ចំនួន០២កញ្ចប់​ (ទម្ងន់១.៤៣ក្រាម),រថយន្ត​ចំនួន​០១គ្រឿង​,ទូរស័ព្ទចំនួន០៥គ្រឿង,ម៉ូតូចំនួន០២គ្រឿង,ដែកកេះ​ចំនួន០៤ ​និងខ្សៀជក់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *