ម៉ូតូ ០៦គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បន្តបង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ!

នៅយប់ ថ្ងៃទី២២ ឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និ​ងខណ្ឌច្បារអំពៅ បានបន្តធ្វើការឃាត់ម្ចាស់ រួមនិងម៉ូតូ ០៦គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រ​ជុំ​ជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ នៅចំណុចផ្លូវលេខ៧ ស​​​​​ង្កាត់ចតុមុខ ខណ្ឌដូនពេញ និងតំបន់អភិវឌ្ឍកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់​កា​​រកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៦គ្រឿង បានដកហូតរក្សាទុកជាប​ណ្តោះ​​​អាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ៕

Leave a Reply

Your email address will not be published. Required fields are marked *